ថ្មីៗនេះក្រុមហ៊ុន Samsung បានប្រកាសថា ចាប់តាំងពីមានការចេញលក់នូវប្រភេទទូរស័ព្ទ Galaxy Note II ពីខែកញ្ញាមកដល់ថ្ងៃនេះគឺប្រហែលជា 37 ថ្ងៃកន្លងទៅហើយដែលក្រុមហ៊ុន លក់ចេញបានប្រហែលជាងបីលានគ្រឿង។
Samsung ក៏បានប្រកាសផងដែរថាទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ទំហំ 5.5 អ៊ីង កំពុងតែមមាញឹកក្នុងការលក់ដែលមានបីដំណាក់កាល ហើយបើគិតពីការលក់ទាំងបីដំណាក់កាលនោះ សរុបទៅមានចំនួន ដប់លានគ្រឿងដែលគ្របដណ្តប់ទូទាំងពិភពលោក។ប្រសិនបើអស់លោកអ្នកចង់ដឹងនូវពត៍មានលម្អិតទាក់ទងនឹងទូរស័ព្ទខាងលើនេះសូមធ្វើការស្រាវជ្រាវលើពត៍មានចាស់ៗដែលចេញលើកមុន៕
ប្រភពៈ tech2.in
