ថ្មីៗនេះក្រុមហ៊ុន T-Mobile បានប្រកាសផ្សព្វផ្សាយថាពួកគេនឹងចាប់ផ្តើមចេញលក់នូវប្រភេទទូរស័ព្ទ LG Optimus L9 ថ្មីនៅក្នុងបណ្តាញរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ដែលមានតម្លៃត្រឹមតែ 79.99 ដុល្លារ នៅពេលដែលលោកអ្នកបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្រុមហ៊ុន T-Mobile។
ជាមួយនឹងប្រភេទទូរស័ព្ទ LG Optimus L9 មានបំពាក់មកជាមួយអេក្រង់ qHD multi-touch ដែលមានទំហំ 4.7 អ៊ីងនិង Resolution: 540 x 960 និង processor ស៊េរី dual core ទំហំ 1GHz, អង្គចងចាំទំហំ 1GB ព្រមទាំងដំណើរការជាមួយ Android 4.0 Ice Cream Sandwich ទៀតផង។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កាមេរ៉ាទំហំ 5 មេហ្គាភិចសែល ថ្មផ្ទុកបាន 2150 mAh និងមានភ្ជាប់មកជាមួយ Storageទំហំ 4G។ចង់ដឹងពត៍មានលម្អិតសូមទាក់ទងទៅកាន់ក្រុមហ៊ុន T-Mobile៕
ប្រភពៈ geeky gadget
