នៅចុងសប្តាហ៍នេះក្រុមហ៊ុន AT&T នឹងធ្វើការចេញលក់នូវម៉ូដែលទូរស័ព្ទថ្មី Sony Xperia TL និងម៉ូដែលទូរស័ព្ទ LG Optimus G។
ម៉ូដែលទូរស័ព្ទទាំងពីរខាងលើនេះជាម៉ូដែលដែលឈានមុខគេបន្ទាប់ពីទូរស័ព្ទ Nexus 4 និង iPhone 5។ទូរស័ព្ទ Optimus G កំពុងតែធ្វើដំណើរលុកលុយនៅគ្រប់បណ្តាហាងទូរស័ព្ទទាំងអស់ដែលដាក់លក់ក្នុងតម្លៃ 199 ដុល្លារព្រមទាំងធ្វើការចុះកិច្ចសន្យាផងដែរ ស្របពេលជាមួយគ្នានេះផងដែរប្រភេទទូរស័ព្ទ Xperia TL មានតម្លៃ 99 ដុល្លារ។
ប្រភេទទូរស័ព្ទទាំងពីរខាងលើមានភាពអស្ចារ្យណាស់ ចំពោះប្រភេទទូរស័ព្ទ Sony Xperia TL វាមានបំពាក់មកជាមួយអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក Reality Display ទំហំ 4.6អ៊ីង កាមេរ៉ាទំហំ 13មេហ្គាភិចសែល និង Processor ស៊េរី dual core ទំហំ 1.5GHz។ចំណែកឯប្រភេទទូរស័ព្ទ LG Optimus G វិញវាមានបំពាក់មកជាមួយនូវអេក្រង់ True HD IPS ទំហំ 4.7 អ៊ីងដែលមាន Resolution: 1280 x 768 , processor ស៊េរី Snapdragon S4 ដែលមានទំហំធំជាង processor របស់ទូរស័ព្ទ Sony Xperia TL ចំនួនទ្វេដង។
ប្រសិនបើអស់លោកអ្នកមានចំណាប់អារម្មណ៍ទៅលើប្រភេទទូរស័ព្ទទាំងពីរប្រភេទខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនលក់ទូរស័ព្ទដែលនៅជិតលោកអ្នក ដែលមានក្រុមហ៊ុន AT&T ជាប្រធានក្រុមហ៊ុន៕
ប្រភពៈ intomobile
