Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 Samsung Galaxy Tab 2 10.1 មក​ដល់​ក្រុម​ហ៊ុន​ Sprint នៅ​ថ្ងៃ​ទី​ 11 វិច្ឆិកា

November 06
06:51 am 2012
Like and Share this page:

          ក្រុមហ៊ុន Sprint បានប្រកាសថា​ក្រុមហ៊ុន​របស់ខ្លួន​នឹងធ្វើ​ការផ្តល់ជូន​ជា​លើកដំបូង​នូវ 4G LTE tablet នៅ​ថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2012 ខាងមុខនេះ។

          ប្រភេទ tablet នោះ​មាន​ឈ្មោះថា Samsung Galaxy Tab 2 10.1 ដែល​ត្រូវ​ដាក់លក់​ក្នុងតម្លៃ 549.99 ដុល្លារ។គម្រោង​ការបង់​រំ​លោះ​ប្រចាំខែ​របស់​ក្រុមហ៊ុន Sprint សម្រាប់ LTE tablet វា​អាស្រ័យ​ទៅនឹង​ទំហំ​ទិន្នន័យ​ដូចខាងក្រោម៖

          គម្រោងការ​នោះ​មានតម្លៃ 14.99 ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ទិន្នន័យ 300 MB នៅលើ​បណ្តាញ 3G ឬ 4G។ចំពោះ​គម្រោងការ​ផ្តល់ជូន​នូវ​ទិន្នន័យ 3GB មានតម្លៃ 34.99 ដុល្លារ  6GB មានតម្លៃ 49.99 ដុល្លារ និង 12GB មានតម្លៃ 79.99 ដុល្លារ។

          ប្រភេទ tablet នោះ​មាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 10.1 អ៊ីង processor ស៊េរី dual core ទំហំ 1.5GHz និង​មានភ្ជាប់​មកជា​មួយ​នូវ VGA camera ខាងមុខ​និង​កាមេរ៉ា​នៅ​ខាងក្រោយ​មាន​ទំហំ 3 មេ​ហ្គា​ភិ​ច​សែ​ល។ចំណែកឯ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍​វិញ​គឺ Android 4.0 ហើយ​ព្រមទាំង​មានភ្ជាប់​មកជា​មួយ​នូវ Wi-Fi និង​មាន​ថាមពល​ផ្ទុក​ដល់​ទៅ 7000 mAh ទៀតផង៕

          ប្រភពៈ geeky gadget

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1398
Yesterday : 12891
This Month : 210434
Last Month : 436284
Total Visitor : 28165006