ក្រុមហ៊ុន Samsung នឹងធ្វើការបញ្ចេញលក់នូវប្រភេទកាមេរ៉ាថ្មីមួយនៅថ្ងៃទី 8 ខែ វិច្ឆិកាទូទាំងចក្រភពអង់គ្លេសនិងចេញលក់នៅក្នុងហាងមួយនៃទីក្រុង Strantford នៅថ្ងៃទី7វិច្ឆិកាឆ្នាំ 2012។
ប្រភេទ Samsung Galaxy Camara គឺជាកាមេរ៉ាដែលមានទំហំ 16 មេហ្គាភិចសែលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.1 Jelly Bean ដែលជា Version ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google។
ប្រភេទ Samsung Galaxy Camara មានបំពាក់មកជាមួយនូវ Processor ស៊េរី quad core ទំហំ 1.4GHz និងមានអេក្រង់ Touchscreen ទំហំ 4.8 អ៊ីងព្រមទាំងមាន Xenon Flash zoom និង X optical zoom។ប្រភេទ Samsung Galaxy Camara មានភ្ជាប់មកជាមួយនូវ Storageជាប់ម៉ាស៊ីនទំហំ 8GB , microSD card slot មួយ និង Dropbox storage ទំហំ 50GB ធានារយៈពេលពីរឆ្នាំ។វាក៏មានភ្ជាប់មកជាមួយនូវ Wi Fi , 3G connection, HDMI port មួយ និង microUSB port មួយផងដែរ។
ចំពោះពត៍មានទាក់ទងនឹងតម្លៃវិញគឺថាក្រុមហ៊ុន Samsung ពុំទាន់បានប្រកាសនៅឡើយនោះទេ ប៉ុន្តែបើយោងតាមម្ចាស់ហាងលក់កាមេរ៉ាបានឲ្យដឹងថាប្រភេទ Samsung Galaxy Camera ត្រូវបានដាក់លក់ក្នុងតម្លៃ 399 ផោន ហើយសូមបញ្ជាក់ថាពណ៍ដែលពេញនិយមបំផុតនោះគឺពណ៍សនិងពណ៍ខ្មៅ៕
ប្រភពៈ geeky gadget
