ក្រុមហ៊ុន Telus នៅប្រទេសកាណាដាបានចាប់ផ្តើមចេញលក់នូវទូរស័ព្ទស្មាតហ្វូនដែលដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.0 ICS ដែលមានឈ្មោះថា Samsung Galaxy Discover។
ចំពោះប្រភេទទូរស័ព្ទ Samsung Galaxy Discover ខាងលើនេះមានតម្លៃ 99.99 ដុល្លារដោយពុំចាំបាច់ធ្វើកិច្ចសន្យានោះទេ។ វាមានបំពាក់មកជាមួយនូវ អេក្រង់ HVGA display ទំហំ 3.5 អ៊ីងនិង single-core processor ទំហំ 8០០ MHz។លើសពីនេះវារួមមាន Internal Storage ទំហំ 4GB , microSD card slot មួយ, GPS , HSPA, WiFi និងកាមេរ៉ានៅខាងក្រោយមួយទំហំ 3 មេហ្គាភិចសែល ហើយចំពោះប្រព័ន្ឋប្រតិបត្តិការណ៍វិញវាដំណើរការជាមួយ Android 4.0 ICS៕
ប្រភពៈ techfresh
