កាលពីព្រឹកមិញនេះក្រុមហ៊ុន AT&T បានប្រកាសផ្សព្វផ្សាយពីតម្លៃនៃប្រភេទទូរស័ព្ទ HTC Windows Phone 8X, Nokia Lumia 920 និង Nokia Lumia 820។
ទូរស័ព្ទប្រភេទ Lumia 920 នឹងត្រូវបានដាក់លក់ក្នុងតម្លៃ 99.99 ដុល្លារ រីឯទូរស័ព្ទប្រភេទ Nokia Lumia 820 មានតម្លៃ 49.99 ដុល្លារ។ចំណែកឯទូរស័ព្ទប្រភេទ HTC Windows Phone 8X មានពីរប្រភេទ។ប្រភេទទី1មានចំណុះ 16GB មានតម្លៃ 199.99 ដុល្លារហើយប្រភេទទី2 មានចំណុះ 8GB ដែលត្រូវដាក់លក់ក្នុងតម្លៃ 99.99 ដុល្លារ ប៉ុន្តែក៏សូមបញ្ជាក់ផងដែរថាពណ៍ដែលពេញនិយមជាងគេនៃប្រភេទទូរស័ព្ទ HTC Windows Phone 8X រួមមានពណ៍ខៀវ និង ពណ៍លឿង។
ចំពោះកាលបរិច្ឆទនៃការចេញលក់នៃទូរស័ព្ទ HTC Windows Phone 8X គឺថាពុំទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែទោះជាយ៉ាងនេះក្តីក្រុមហ៊ុន AT&T សន្មត់ថាប្រភេទទូរស័ព្ទនោះនឹងរក្សាទុកដោយ Thanksgiving។បើតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថាទូរស័ព្ទខាងលើនេះនឹងបានចេញលក់មុនថ្ងៃទី 12 វិច្ឆិកានៅក្នុងសហរដ្ឋអាមេរិក៕
ប្រភពៈ Intomobile
