ក្រុមហ៊ុន Sony បានពន្យាពេលការចេញលក់នូវប្រភេទទូរស័ព្ទស្មាតហ្វូន Xperia V តែទោះជាយ៉ាងនេះក្តីប្រភេទទូរស័ព្ទនេះនឹងចេញលក់នៅក្នុងទ្វីបអឺរ៉ុបមុនចុងឆ្នាំជាក់ជាមិនខាន។
វាជាប្រភេទទូរស័ព្ទដែលដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.0 Ice Cream Sandwich។សព្វថ្ងៃនេះក្រុមហ៊ុន Sony បានសម្រេចចិត្តធ្វើការពន្យាពេលចេញលក់នូវប្រភេទទូរស័ព្ទ Xperia J ដែលដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ថ្មីរបស់ Android គឺ Android 4.1.1 Jelly Bean ហើយចំពោះតម្លៃវិញក្រុមហ៊ុនបានសម្រេចចិត្តកំណត់តម្លៃរួចជាស្រេច។
ទូរស័ព្ទ Xperia V របស់ក្រុមហ៊ុន Sony បានកំណត់កាលបរិច្ឆេទចេញលក់ក្នុងខែ ធ្នូ ក្នុងតម្លៃ 549 យូរូ(រូបិយប័ណ្ណរបស់អឺរ៉ុប)។ចំណែកឯប្រភេទទូរស័ព្ទ Xperia J និងចេញលក់ក្នុងខែ មករា ឆ្នាំ 2013 ខាងមុខនេះក្នុងតម្លៃ 529 យូរូ៕
ប្រភពៈ geeky gadget
