ជាមួយនឹងតម្លៃដ៏សមគួរនៃប្រភេទទូរស័ព្ទ Nokia Lumia 920, Nokia Lumia 820 ព្រមទាំងប្រភេទទូរស័ព្ទ HTC 8X បានធ្វើឲ្យអ្នកទិញមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រុមហ៊ុន AT&T បានប្រកាសកាលពីថ្ងៃ អង្គារ៍ ទី 06 ថាក្រុមហ៊ុនរបស់ខ្លួននឹងចេញលក់នូវប្រភេទទូរស័ព្ទ Nokia Lumia 920 ក្នុងតម្លៃ 100 ដុល្លារដោយចុះកិច្ចសន្យារយៈពេលពីរឆ្នាំ ហើយប្រភេទទូរស័ព្ទ Nokia Lumia 820 លក់ក្នុងតម្លៃ 50 ដុល្លារ ចំណែកឯទូរស័ព្ទ HTC 8X ចាប់ផ្តើមដាក់លក់ក្នុងតម្លៃ 100 ដុល្លារ។ បើនិយាយពីតម្លៃនៃប្រភេទទូរស័ព្ទទាំងបីខាងលើនេះ ឃើញថាមានតម្លៃសមរម្យដែលអាចឲ្យអតិថិជនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនអាចទទួលយកបានស្ទើរគ្រប់ៗគ្នា។
ប្រភេទទូរស័ព្ទ Nokia Lumia 920 របស់ក្រុមហ៊ុន Nokia នឹងត្រូវបានលក់ដោយក្រុមហ៊ុន AT&T ស្ទើរតែទាំងស្រុង។ ជាមួយនឹង model ទំហំ 32GB ចាប់ផ្តើមទទួលការកំម៉ុងចាប់ពីថ្ងៃទី 7 វិច្ឆិកានេះតទៅ ហើយមានដាក់លក់នៅតាមបណ្តាហាងផ្សេងៗនៅថ្ងៃទី 9 វិច្ឆិកាក្នុងតម្លៃត្រឹមតែ 100 ដុល្លារតែប៉ុណ្ណោះដោយគ្រាន់តែចុះកិច្ចសន្យាជាការស្រេច។ បើលោកអ្នកធ្វើការប្រៀបធៀបទូរស័ព្ទនេះជាមួយនឹងទូរស័ព្ទ iPhone 5 ឃើញថាវាមានតម្លៃថោកទាល់តែមែនទែន។ចំពោះប្រភេទពណ៍ដែលមានការពេញនិយមជាងគេរួមមានប្រាំពណ៍ ដូចជាពណ៍ខ្មៅ ពណ៍លឿង ពណ៍ក្រហម ពណ៍ទឹកប្រាក់ និងពណ៍ស។
ចំពោះប្រភេទទូរស័ព្ទ Nokia Lumia 820 គឺមានភាពដូចគ្នាទៅនឹងប្រភេទទូរស័ព្ទ Nokia Lumia 920 ខាងលើដែរ ដូចជាកាលបរិច្ឆទទទួលការកំម៉ុង ចេញលក់និងប្រភេទពណ៍ដែលមានការពេញនិយមមានចំនួនប្រាំពណ៍ដូចគ្នា ប៉ុន្តែវាមានលក្ខណៈខុសគ្នាបន្តិចត្រង់ថាទូរស័ព្ទ Nokia Lumia 820 មានតម្លៃត្រឹមតែ 50 ដុល្លារតែប៉ុណ្ណោះ៕
ប្រភពៈ Wired
