ព័ត៌មាន

វិធីចែករំលែក iCloud calendar នៅលើពពួក iOS

ការចែករំលែក iCloud calendar វាជាជម្រើសដ៏ល្អមួយសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្តិរបស់លោកអ្នកនៅពេលដែលមានព្រឺត្តិការណ៍អ្វីមួយ អាចចែករំលែកនិងកំណត់ ពេល ដំណាលគ្នា ហើយលោកអ្នកអាចបង្កើតព្រឺត្តិការណ៍នៅលើ calendar របស់អ្នកដ៏ទៃបានទៀតផង៕នៅពេលនេះយើងនិងបង្ហាញពីការចែករំលែក iCloud calendar នៅលើពពួក iOS៖

 

ជាដំបូងលោកអ្នកត្រូវបើកកម្មវិធី Calendar ហើយចុចលើប៊ូតុង Calendars

 

លោកអ្នកអាចធ្វើការចែករំលែកដែលមាននៅក្នុង calendar ឬក៏អាចបង្កើតថ្មីមួយទៀតមុននិងចូលទៅក្នុង iCloud។ ពេលដែលអ្នកបានហើយត្រូវចុចលើ់ប៊ូតុងពណ៏ខៀវ។

          

  នៅពេលនេះលោកអ្នកនិងបានឃើញឈ្មោះដែលបានចែករំលែកពីមុនហើយបើលោកអ្នកចង់បន្ថែបទៀតត្រូវចុចលើ add person ហើយវាអ៊ីម៉ែលដែលលោកអ្នកចង់ចែករំលែកទៅកាន់ពពួកគាត់។

 

នៅពេលដែលនរណាបាន join នៅក្នុងការចែករំលែក calendar ពពូកគេអាចធ្វើការកែប្រែនៅលើ calendar​ តែបើលោកអ្នកចង់អោយអ្នកណាមិន អាចកែប្រែ បានត្រូវចុចលើឈ្មោះរបស់គេហើយហើយត្រូវ turn off នៅលើ Allow Editing ឬក៏លោកអ្នកចង់លុបចេញគីត្រូវចុចលើ remove from calendar ដូចជារូបភាព៕