ក្រុមហ៊ុនបារាំងដែលមានឈ្មោះថា UNOWHY បានប្រកាសផ្សព្វផ្សាយពីប្រភេទ Tablet ថ្មីមួយដែលបានដាក់លក់នៅក្នុងសហរដ្ឋអាមេរិក ដែលគេផលិតឡើងក្នុងគោលបំណងប្រើប្រាស់ក្នុងផ្ទះបាយនៅពេលចំអិនម្ហូប។
ប្រភេទ Tablet ដែលបានបង្ហាញដូចរូបខាងក្រោមនេះមានឈ្មោះថា QOOQ ដែលផ្តល់លក្ខណៈពិសេសៗមានប្រយោជន៍ជាច្រើនចំពោះអ្នកប្រើប្រាស់។សូមអភ័យទោសផងដែរ ដែលក្រុមហ៊ុនពុំទាន់បានពិព័ណ៍នាពីលក្ខណៈពិសេសនៃផ្នែករឹងមួយចំនួននៃប្រភេទ Tablet QOOQ ខាងក្រោមនេះ។
គួរបញ្ជាក់ផងដែរចំពោះតម្លៃនៃប្រភេទ Tablet នេះមានតម្លៃ 399 ដុល្លារ ហើយក្រុមហ៊ុនអនុញ្ញតឲ្យលោកអ្នកធ្វើការបង់រំលោះក្នុងមួយខែត្រឹមតែ 9.90 ដុល្លារ ឬ 99 ដុល្លារក្នុងមួយឆ្នាំ៕
ប្រភពៈ geeky gadget
