មកដល់ទៀតហើយជាមួយទូរស័ព្ទថ្មីៗរបស់ Cricket ដែលមានឈ្មោះថា LG Optimus Regard។
ទូរស័ព្ទ LG Optimus Regard មានបំពាក់មកជាមួយនូវអេក្រង់ Touchscreen ទំហំ 3.5 អ៊ីងដែលមាន Resolution: 480 x 320 pixel។
លើសពីនេះទៅទៀត វាមានបំពាក់មកជាមួយនូវ Dual core processor ទំហំ 1.2GHz អង្គចងចាំទំហំ 1GB , Built in storage ទំហំ 8GB មាន MicroSD card slot មួយ កាមេរ៉ាសម្រាប់ថតនៅខាងមុខចំនួនមួយ និងកាមេរ៉ាផ្នែកខាងក្រោយមានទំហំ 5 មេហ្គាភិចសែលភ្ជាប់មកជាមួយ LED flash, GPS ,4G LTE support, WiFi,Bluetooth និងថាមពលផ្ទុក 1700mAh។ ចំណែកឯប្រព័ន្ឋប្រតិបត្តិការណ៍វិញ វាដំណើរការជាមួយ Android 4.0 ICS ហើយ ដាក់លក់ក្នុងតម្លៃ 249.99 ដុល្លារជាមួយនឹងការចុះកិច្ចសន្យា៕
ប្រភពៈ techfresh
