🔾 វិធីបិទ Contacts ក្នុង Facebook នៅលើទូរសព្ទ័ iPhone
November 16
07:30 am
2012
👤by Bun Thearith
3029 Views
នៅពេលដែលលោកអ្នកបានដំទ្បើងកម្មវិធី Facebook វាតែងតែមកជាមួយ Contacts និង Calendar របស់អ្នកក្នុង Facebook តែបើលោកអ្នកមានមិត្តភក្តិច្រើនក្នុង Facebook វាអោយមានភាពរញ៉េរញ៉ៃជាមួយនិង Contacts ក្នុងទូរសព្ទ័របស់លោកអ្នក។ ដូចនេះយើងខ្ញុំនិងបង្ហាញពីវិធីបិទ Contacts ក្នុង Facebook នៅលើទូរសព្ទ័ iPhone ដូចខាងក្រោម៖
ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Settings ហើយត្រូវ scroll មកខាងក្រោមរួចចុចលើ Facebook នៅពេលនេះលោកអ្នកនិងឃើញផ្ទាំងដូចរូបភាពនេះ បន្ទាប់មក លោកអ្នក ត្រូវប្ដូរទៅជា Off នៅកន្លែង Contacts ជាការស្រេច នៅពេលនេះលោកអ្នកនិងលែងឃើញ Contacts list មិត្តភក្តិក្នុង Facebook នៅលើ Contacts ទូរសព្ទ័ទៀតហើយ៕