ក្រុមហ៊ុន Toshiba បានប្រកាសផ្សព្វផ្សាយចេញលក់នូវ version ថ្មីមួយនៃ AT300 Android tablet ដែលមានឈ្មោះថា AT300SE។
ប្រភេទ AT300SE tablet មានបំពាក់មកជាមួយនូវអេក្រង់ LCD ទំហំ 10.1 អ៊ីង និងដំណើរការដោយ NVIDIA Tegra 3 processor ហើយចំណែកប្រព័ន្ឋប្រតិបត្តិការណ៍វាដំណើរការជាមួយ Android 4.1 Jelly Bean។
លើសពីទៅទៀតប្រភេទ AT300SE tablet មានភ្ជាប់មកជាមួយនូវ អង្គចងចាំទំហំ 1GB និងមាន Storage ភ្ជាប់មកជាមួយទំហំ 16GB ព្រមទាំងមាន microSD card slot ចំនួនមួយដែលអាចឲ្យលោកអ្នកបន្ថែមមេម៉ូរីកាតដល់ទៅ 64GB។
ចំពោះផ្នែកកាមេរ៉ាវិញ ក្រុមហ៊ុន Toshiba បានរចនាឡើងដោយមានពីរផ្នែក គឺកាមេរ៉ាខាងមុខទំហំ 1.2 មេហ្គាភិចសែលសម្រាប់លេង Video chat និងកាមេរ៉ាផ្នែកខាងក្រោយមានទំហំ 3 មេហ្គាភិចសែលសម្រាប់ថតរូបនិងថតវីដេអូ។
ជាមួយនឹងប្រភេទ tablet ខាងលើនេះផងដែរគឺថានឹងមានដាក់លក់នៅក្នុងចក្រភពអង់គ្លេសនៅត្រឹមចុងឆ្នាំ 2012 នេះដែលលក់ក្នុងតម្លៃ 300 ផោន បើគិតជាប្រាក់ដុល្លារវិញគឺមានតម្លៃ 475 ដុល្លារ៕
ប្រភពៈ geeky gadget
