ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទចល័ត Vodafone នៅចក្រភពអង់គ្លេសទើបតែបានចេញលក់នូវប្រភេទ Android tablet ថ្មីមួយនៅលើបណ្តាញ network របស់ពួកគេ។
ជាមួយនឹងប្រភេទ Android tablet ដែលមានឈ្មោះថា Smart Tab II គឺត្រូវបានផលិតដោយក្រុមហ៊ុន Lenovo ហើយអាចភ្ជាប់ WiFi និង 3G បានទៀតផង។
មុខងារពិសេសៗនៃប្រភេទ Smart Tab II មានបំពាក់មកជាមួយនូវអេក្រង់ប្រភេទ WSVGA ទំហំ 7 អ៊ីងជាមួយ Resolution: 1024 x 600 pixels និងមានភ្ជាប់មកជាមួយនូវ Storage ដែល built មកជាមួយ មានទំហំ 4GB ព្រមទាំងមានកាមេរ៉ាខាងមុខទំហំ 0.3 មេហ្គាភិចសែលនិងកាមេរ៉ាខាងក្រោយទំហំ 2 មេហ្គាភិចសែលទៀតផង។
បន្ថែមលើសនេះទៅទៀត វារួមមាន MicroSD card slot ដែលអាចឲ្យលោកអ្នកបន្ថែម Memory ពី 4G រហូត 32GB។ចំណែកប្រព័ន្ឋប្រតិបត្តិការណ៍ វាដំណើរការជាមួយ Android 4.0 Ice Cream Sandwich៕
ប្រភពៈ geeky gadget
