ដោយសារតែបច្ចេកវិទ្យាជឿនលឿនបានធ្វើឲ្យក្រុមហ៊ុន Chinavasion បានបង្កើតនូវទូរស័ព្ទស្មាតហ្វូនស៊ីមពីរដែលដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.1 ។
ជាមួយនឹងទូរស័ព្ទស្មាតហ្វូន Android 4.1 ត្រូវបានដាក់លក់ក្នុងតម្លៃ 189.52 ដុល្លារ unlocked។មុខងារពិសេសៗនៃទូរស័ព្ទស្មាតហ្វូន Android 4.1 ដែលជាផលិតផលរបស់ក្រុមហ៊ុន Chinavasion មានបំពាក់មកជាមួយអេក្រង់ Multi-touch ទំហំ 4.7 អ៊ីងដែលមាន Resolution: 854 x 480 ភិចសែល។
លើសពីនេះទៀតវាមានបំពាក់មកជាមួយ dual core processor មានល្បឿន 1GHz, អង្គចងចាំទំហំ 512 MB, Flash storage ទំហំ 4GB, មាន MicroSD card slot មួយសម្រាប់បន្ថែម Memory រហូតដល់ 32GB, មាន SIM card slot ចំនួនពីរ(GSM+WCDMA)។
ដោយឡែកចំពោះកាមេរ៉ាវិញ ត្រូវបានគេរចនាឡើងជាពីរផ្នែកគឺផ្នែកខាងមុខនិងផ្នែកខាងក្រោយ។ផ្នែកខាងមុខមានទំហំ 0.3 មេហ្គាភិចសែល និងផ្នែកខាងក្រោយមានទំហំ 8 មេហ្គាភិចសែល។ វាអាចភ្ជាប់ WiFi , GPS, 3G, Bluetooth ហើយថាមពលថ្មវិញផ្ទុកបានដល់ទៅ 2200mAh៕
ប្រភពៈ techfresh.net
