ក្រុមហ៊ុន Toshiba បានចេញលក់នូវប្រភេទ Android tablet ដែលមានទំហំ 10.1 អ៊ីងនៅក្នុងចក្រភពអង់គ្លេស ដែលមានឈ្មោះថា AT300SE។
យោងតាមប្រភពរបាយការណ៍របស់ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ប្រភេទ AT300SE Tablet មានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ User ទាំងអស់។
មុខងារសំខាន់ៗនៃប្រភេទ AT300SE Tablet មានបំពាក់មកជាមួយប្រភេទ Tegra 3 quad-core processor របស់ក្រុមហ៊ុន NVidia , អង្គចងចាំទំហំ 1GB និងអេក្រង់ទំហំ 10.1 អ៊ីងដែលមាន Resolution: 1280×800 ព្រមទាំងមានកាមេរ៉ាមុខក្រោយទៀតផង។
ចំពោះកាមេរ៉ាផ្នែកខាងមុខមានទំហំ 1.2 មេហ្គាភិចសែលនិងកាមេរ៉ាផ្នែកខាងក្រោយមានទំហំ 3 មេហ្គាភិចសែល។ វាមានភ្ជាប់ WiFi, Bluetooth និងមាន Built in storage ទំហំ 16GB ព្រមទាំងមាន microSD card slot សម្រាប់បន្ថែម Memory ទៀតផង។ជាមួយនឹង Model នេះផងដែរ វាមានកម្រាស់ 10.5 មីលីម៉ែត្រនិងទម្ងន់ 625 ក្រាម និងត្រូវបានចេញលក់នៅក្នុងត្រីមាសនេះក្នុងតម្លៃ 475 ដុល្លារ៕
ប្រភពៈ intomobile
