កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញលក់នូវប្រភេទទូរស័ព្ទ Galaxy S III mini ហើយសព្វថ្ងៃទូរស័ព្ទនេះមានការពេញនិយមនិងដាក់លក់ច្រើនណាស់នៅក្នុងក្រុមហ៊ុន Amazon។
តាមប្រភពរបាយការណ៍ Tech Crunch បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទ Galaxy S III mini unlocked ត្រូវបានដាក់លក់ក្នុងតម្លៃ 413 ដុល្លារដែលមានន័យថា វាអាចដំណើរការបានជាមួយក្រុមហ៊ុន T-Mobile និង AT&T បាន លុះត្រាតែឆ្លងកាត់ការជួសជុលឬដុះកូត។
ទូរស័ព្ទ Galaxy S III mini ជាទូរស័ព្ទមានទំហំតូចជាង Galaxy S III ដោយវាមានបំពាក់មកជាមួយនូវអេក្រង់ប្រភេទ Super AMOLED ទំហំ 4 អ៊ីងដែលមាន Resolution: 800 x 480 pixels, Processor ប្រភេទ dual-core មានល្បឿន 1GHz , RAM ទំហំ 1GHz,កាមេរ៉ាទំហំ 5 megapixel, ភ្ជាប់ WiFi, Bluetooth 4.0 និង HSPA។
លក្ខណៈពិសេសនៃទូរស័ព្ទ Galaxy S III mini ខុសពីទូរស័ព្ទ Galaxy S III ត្រង់ថា វាមិនអាច Support ទៅនឹងបណ្តាញ 4G LTE ៕
ប្រភពៈ Intomobile
