ទូរស័ព្ទ Vivo X1 ជាទូរស័ព្ទ Smartphone មួយដែលពិភពលោកទាំងមូលបានទទួលស្គាល់ថាជាប្រភេទទូរស័ព្ទដែលមានកម្រាស់ស្តើងជាងគេ។
ជាមួយទូរស័ព្ទដែលមានកម្រាស់ដ៏ស្តើងជាងគេនេះ មានបំពាក់មកជាមួយអេក្រង់ប្រភេទ IPS Touchscreen ទំហំ 4.7 អ៊ីងដែលមាន Resolution: 960 x 540 pixel, Processor ប្រភេទ Cortex-A9 dual-core មានល្បឿន 1.2GHz, RAM ទំហំ 1GB ,Internal Storage ទំហំ 16GB , កាមេរ៉ាខាងមុខទំហំ 1.3 Megapixel និងកាមេរ៉ាខាងក្រោយទំហំ 8 Megapixel, អាចភ្ជាប់ 3G,WiFi,Bluetooth ព្រមទាំងដំណើរការជាមួយ Android 4.1 Jelly Bean និងថាមពលថ្មផ្ទុកបាន 2000mAh ទៀតផង។
គួរបញ្ជាក់ផងដែរថា ប្រភេទទូរស័ព្ទ Vivo X1 Smartphone មានការកក់ទុកច្រើនជាផ្លូវការច្រើនណាស់នៅក្នុងប្រទេសចិន ដែលមានតម្លៃ 2,498 យេន បើគិតជាប្រាក់ដុល្លារវិញ មានតម្លៃប្រហែល 400 ដុល្លារ៕
ប្រភពៈ techfresh.net
