ក្រុមហ៊ុន Storage Option Company នៅចក្រភពអង់គ្លេសបានប្រកាសផ្សព្វផ្សាយពីប្រភេទ Tablet ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean ដែលមានឈ្មោះថា Scroll Evoke។
មុខងារពិសេសៗរបស់ប្រភេទ Scroll Evoke មានបំពាក់មកជាមួយ អេក្រង់ប្រភេទ IPS Display ទំហំ 7 អ៊ីងដែលមានកម្រិតភាពច្បាស់ 1024 x 600 ភិចសែល ដំណើរការដោយអង្គប្រតិបត្តិការ ប្រភេទ Dual Core ARM Cortex A9 Processor ដែលមានល្បឿន 1.6GHz ហើយវាក៏មានបំពាក់មកជាមួយ Mali-400GPU បូករួមទាំង RAM ទំហំ 1GB និង Bulit in Storage ទំហំ 8GB ផងដែរ។
លក្ខណៈពិសេសបន្ថែមលើសពីនេះទៅទៀតរួមមាន 802.11 b/g/n WiFi, Bluetooth 3.0, MicroUSB port ចំនួនមួយ និង មាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែម Memory បានរហូតដល់ 32GB។
ចំពោះតម្លៃវិញគឺថា មានដាក់លក់ក្នុងពេលឥឡូវតម្លៃ £119.99 បើគិតជាប្រាក់ដុល្លារប្រហែលជា 193 ដុល្លារ៕
ប្រភពៈgeeky gadget
