កាលពីថ្ងៃ ពុធ ពីម្សិលមិញនេះ ក្រុមហ៊ុន ZTE បានប្រកាសផ្សាយពីប្រភេទទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ភ្លឺច្បាស់ល្អមានកម្រិតដល់ទៅ 1080 ភិចសែល មានឈ្មោះថា Nubia Z5 ដែលអាចប្រកួតប្រជែងជាមួយទូរស័ព្ទស្មាតហ្វូន Droid DNA និង Oppo Find 5 បាន។
ចំពោះមុខងារចំបងៗក៏ដូចជាលក្ខណៈពិសេសៗដែលមានបំពាក់មកជាមួយទូរស័ព្ទស្មាតហ្វូនម៉ូដែល Nubia Z5 រួមមាន អេក្រង់ទំហំ 5 inch ដែលមានកម្រិតភាពច្បាស់ល្អ , អង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Snapdragon S4 Processor មានល្បឿន 1.5GHz, RAM ទំហំ 2GB និង Storage ជាប់ម៉ាស៊ីនទំហំ 32GB ព្រមទាំងថាមពលថ្មផ្ទុកបានដល់ទៅ 3000 mAh។
ចំណែកឯផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានពីរផ្នែកដូចម៉ូដែលស្មាតហ្វូនដទៃដែរ ដែលកាមេរ៉ាផ្នែកខាងមុខមានទំហំ 2 មេហ្គាភិចសែល និង កាមេរ៉ាផ្នែកខាងក្រោយមានទំហំ 13 មេហ្គាភិចសែល ហើយចំពោះការតភ្ជាប់វិញរួមមាន WiFi 802.11, NFC និង Bluetooth 4.0 ទៀតផង។
សម្រាប់តម្លៃនៃទូរស័ព្ទស្មាតហ្វូនម៉ូដែល Nubia Z5 នឹងត្រូវបានដាក់លក់ក្នុងតម្លៃ 3,456 yuan បើគិតជាប្រាក់ដុល្លារមានតម្លៃ 555 ដុល្លារ ដែលនឹងបញ្ចេញលក់នៅខែ មករា ឆ្នាំ 2013 ខាងមុខនេះ។ គួរបញ្ជាក់ថា សម្រាប់ Titanium Version មានតម្លៃថ្លៃជាងគឺ 7,890 yuan ប្រហែលជា 1265 ដុល្លារ៕
ប្រភពៈ intomobile
