កាន់តែពិសេសៗជាមួយម៉ូដែល Archos 97 Titanium Tablet ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន Archos ដែលមានលក្ខណៈពិសេសៗអាចប្រកួតប្រជែងជាមួយផលិតផល iPad របស់ក្រុមហ៊ុន Apple បាន។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយប្រភេទ Archos 97 Titanium Tablet រួមមានអេក្រង់ប្រភេទ IPS Display ទំហំ 9.7 inch ដែលមាន Resolution: 2048 x 1536 ភិចសែល អង្គប្រតិបត្តិការណ៍ជាប្រភេទ Dual-Core Processor ដែលមានល្បឿន 1.6GHz , RAM ទំហំ 1GB និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean ព្រមទាំងមាន Storage នៅជាប់ម៉ាស៊ីនទំហំ 8GB ប៉ុន្តែលោកអ្នកអាចបន្ថែមទំហំ Storage បានរហូតដល់ 64GB ដោយប្រើ MicroSD Slot។
បើនិយាយពីផ្នែកកាមេរ៉ាវិញ គឺវាត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយកាមេរ៉ាផ្នែកខាងមុខទំហំ 2 មេហ្គាភិចសែលនិងកាមេរ៉ាខាងក្រោយទំហំ 5 មេហ្គាភិចសែល ដោយឡែកតម្លៃវិញ ពុំទាន់បានបញ្ជាក់បង្ហាញនៅឡើយទេ៕
ប្រភពៈ geeky gadget
