មកដល់ទៀតហើយជាមួយស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុន Acer ដែលត្រូវបានរចនាឡើងដោយឥតខ្ចោះមានឈ្មោះថា Acer Liquid E1។
ជាមួយទូរស័ព្ទម៉ូដែល Acer Liquid E1 ដែលជាស្មាតហ្វូនដែលក្រុមហ៊ុន Acer ទើបតែផលិតរួច មានបំពាក់មកជាមួយមុខងារពិសេសៗដូចជា អេក្រង់ប្រភេទ Touchscreen ទំហំ 4.5 inch មាន Resolution: 960 x 540 ភិចសែល មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual-Core Processor ល្បឿន 1GHz, RAM ទំហំ 1GB, Internal Storage ទំហំ 4GB ប៉ុន្តែវាមាន MicroSD Card Slot ចំនួនមួយសម្រាប់ឲ្យលោកអ្នកធ្វើការបន្ថែមទំហំ Storage បានដល់ទៅ 32GB ឯណោះ។
ចំពោះការតភ្ជាប់វិញ វាអាចភ្ជាប់ HSPA, GPS, Wi-Fi, Bluetooth, DTS Surround Sound ហើយថាមពលថ្មវិញ វាអាចផ្ទុកបាន 1760mAh និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.1 Jelly Bean។ដោយឡែកផ្នែកកាមេរ៉ាវិញត្រូវបានរចនាក្រោមទំហំ 5 មេហ្គាភិចសែលសម្រាប់ផ្នែកខាងក្រោយនិងទំហំ 1.3 មេហ្គាភិចសែលសម្រាប់ផ្នែកខាងមុខ។
គួរបញ្ជាក់ថា តម្លៃនិងកាលបរិច្ឆេទពុំទាន់ឃើញមានការបង្ហាញនៅលើគេហទំព័រនៅឡើយទេ៕
ប្រភពៈ techfresh
