ក្រុមហ៊ុន Micromax កំពុងរៀបចំបម្រុងនឹងចេញលក់នូវស្មាតហ្វូនម៉ូដែលស៊ីមពីរដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android នៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថា Micromax A65 Smarty 4.3។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយម៉ូដែល Micromax A65 Smarty 4.3 រួមមាន អេក្រង់ប្រភេទ Touchscreen ទំហំ 4.3 អ៊ីងជាមួយកម្រិតភាពច្បាស់ 800 x 480 ភិចសែល មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Single-Core Processor ដែលមានល្បឿន 1GHz, RAM ទំហំ 256MB, Internal Storage ទំហំ 190MB ព្រមទាំងមាន MicroSD Card Slot ចំនួនមួយសម្រាប់ឲ្យលោកអ្នកអាចបន្ថែមទំហំ Storage បានដល់ទៅ 32GB។
ចំណែកឯកម្រិតកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយកាមេរ៉ាផ្នែកខាងក្រោយទំហំ 3 មេហ្គាភិចសែលនិងផ្នែកខាងមុខទំហំ 2 មេហ្គាភិចសែល និងអាចភ្ជាប់ Wi-Fi បានទៀតផង។
គួរបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនម៉ូដែល Micromax A65 Smarty 4.3 ខាងលើនេះដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 2.3 Gingerbread ហើយវានឹងត្រូវបានបញ្ចេញលក់នៅពេលឆាប់ៗខាងមុខនេះក្នុងតម្លៃត្រឹមតែ 90 ដុល្លារតែប៉ុណ្ណោះ៕
ប្រភពៈ techfresh
