ឥឡូវនេះ ក្រុមហ៊ុន Amazon Wireless កំពុងតែផ្តល់ជូននូវស្មាតហ្វូនម៉ូដែល Samsung Galaxy Note II 4G ពណ៍ប្រផេះរបស់ Verizon ក្នុងតម្លៃ 149.99 ដុល្លារជាមួយនឹងកិច្ចសន្យាបង់រំលោះរយៈពេលពីរឆ្នាំ។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែល Samsung Galaxy Note II 4G ពណ៍ប្រផេះរួមមាន អេក្រង់ប្រភេទ Super AMOLED Display ទំហំ 5.5 អ៊ីង មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Exynos Quad-Core Processor ល្បឿន 1.6GHz, RAM ទំហំ 2GB, Internal Storage ទំហំ16GB ព្រមទាំងមាន MicroSD Card Slot ចំនួនមួយសម្រាប់ឲ្យលោកអ្នកបន្ថែមទំហំ Storage ឲ្យបានទំហំកាន់តែធំ។
ដោយឡែក ផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានកម្រិតកាមេរ៉ាខាងមុខទំហំ1.9 មេហ្គាភិចសែលនិងកម្រិតកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល ហើយវា Support ទៅនឹង 4G LTE ទៀតផង។ គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការណ៍ដែលដំណើរការជាមួយស្មាតហ្វូនម៉ូដែលខាងលើនេះជា Android 4.1 Jelly Bean ៕
ប្រភពៈ techfresh
