ថ្មីៗនេះ BLU Product ទើបតែបានប្រកាសផ្សព្វផ្សាយពីស្មាតហ្វូនស៊ីមពីរដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean នៅលើទឹកដីសហរដ្ឋអាមេរិកដែលម៉ូដែលនោះមានឈ្មោះថា BLU Studio 5.3 II។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែល BLU Studio 5.3 II រួមមាន អេក្រង់ប្រភេទ IPS Touchscreen Display ទំហំ 5.3 អ៊ីងដែលមានResolution: 960 x 540 ភិចសែល មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Cortex-A9 Dual Core Processor ល្បឿន 1GHz និងមានមកជាមួយ Power VRSGX Series 5 GPU ទៀតផង។
លក្ខណៈបន្ថែមលើនេះទៅទៀតរួមមាន Internal Storage ទំហំ 4GB មាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage បានដល់ទៅ 32GB កម្រិតកាមេរ៉ាផ្នែកខាងមុខទំហំ 2 មេហ្គាភិចសែលនិងខាងក្រោយទំហំ 8 មេហ្គាភិចសែល អាចភ្ជាប់ 3G និងមានថាមពលថ្មផ្ទុកបាន 2200mAh។
គួរបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលខាងលើនេះត្រូវបានដាក់លក់ក្នុងតម្លៃ 199 ដុល្លារដោយដោះកូដរួចនិងពុំមានចុះកិច្ចសន្យានោះទេ៕
ប្រភពៈ techfresh
