ការបំពាក់ជូនទំហំអេក្រង់ 4.3 អ៊ីង IPS LCD capacitive touchscreen, 480 x 800 pixels ជាកម្រិតស្តង់ដានៃការប្រកួតប្រជែងសម្រាប់ស្មាតហ្វូននៅលើទីផ្សារ។ ជាមួយគ្នានេះលោកអ្នកអាចប្រើប្រាស់ជាមួយស៊ីមកាតពីរដែលពិសេសសម្រាប់អ្នកជំនួញ និងអ្នកដែលមានភាពមរមាញឹកច្រើនក្នុងការទំនាក់ទំនង។
បើទោះបីជាស្មាតហ្វូន Gigabyte GSmart GS202 ទើបមកថ្មីប៉ុន្តែវាបានបំពាក់ជូនសមត្ថភាពគ្រប់គ្រាន់ជាមួយ ទំហំកាមេរ៉ា 5 MP ដែលផ្តល់ភាពច្បាស់សម្រាប់ការថតរូប។ បន្ថែមលើនេះវាបំពាក់ជូន ប្រព័ន្ធដំណើរការ Android OS, v4.0 (Ice Cream Sandwich) រួមជាមួយល្បឿនដំណើរការ 1 GHz ផងដែរ។
