ឥឡូវនេះ ទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុន Sony ឈ្មោះថា Sony Xperia X ដែលទើបតែដាក់ចូលក្នុងបញ្ជីនៃទំព័រផលិតផលរប់ស O2 UK ត្រូវបានគេរំពឹងទុកជាមុនថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ។
សម្រាប់ស្មាតហ្វូនម៉ូដែល Sony Xperia X ត្រូវបានរចនាឡើងដោយមានមកជាមួយ អេក្រង់ប្រភេទ HVGA ទំហំ 3.5 inch អង្គប្រតិបត្តិការណ៍ជាប្រភេទ Single-Core Processor មានល្បឿន 1GHz, RAM ទំហំ 512GB, Internal Storage ទំហំ 4GB និង MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage ។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាផ្នែកខាងក្រោយទំហំ 3.2 មេហ្គាភិចសែល អាចភ្ជាប់ GPS, HSPA និង Wi-Fi រីឯថាមពលថ្មផ្ទុកបាន 1530 mAh ព្រមទាំងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1. Jelly Bean។
គួរឲ្យកត់សម្គាល់ផងដែរថា ទូរស័ព្ទម៉ូដែលខាងលើនេះនឹងត្រូវបានបញ្ចេញលក់នៅខែ មិនា ឆាប់ៗខាងមុខនេះហើយ។ដោយឡែកតម្លៃនៃម៉ូដែលនេះវិញ ពុំទាន់បានបង្ហាញនៅឡើយទេ៕
ប្រភពៈtechfresh
