នាឱកាសតាំងពិព័ណ៌ពាណិជ្ជកម្មទូរស័ព្ទពិភពលោកនៅសប្តាហ៍នេះ ក្រុមហ៊ុន Alcatel បានចេញលក់នូវស្មាតហ្វូនដ៏ថ្មីស្រឡាងនិងគួរប្រាថ្នាចង់បាននៅនឹងដៃមួយប្រភេទដែលមានឈ្មោះថា Alcatel One Touch Idol X។
មុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនដ៏ស្រស់ស្អាតម៉ូដែល Alcatel One Touch Idol រូបនេះរួមមានអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកទំហំ 5 inch ដែលមានកម្រិតភាពច្បាស់ 1080 ភិចសែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន អង្គប្រតិបត្តិការណ៍ប្រភេទ Quad Core Processor ល្បឿន 1.2GHz ដែល Support ទៅនឹង RAM ទំហំ 1GB និង Storage ជាប់ម៉ាស៊ីនទំហំ 16GB សម្រាប់ App និង Media Files ហើយវាក៏មាន MicroSD Card សម្រាប់បន្ថែមទំហំ Storage បានដល់ទៅ 32GB ឯណោះ។
ចំណែកឯ ផ្នែកកាមេរ៉ាវិញត្រូវបានរចនាឡើងដោយមានកម្រិតកាមេរ៉ាផ្នែកខាងក្រោយទំហំ 13 មេហ្គាភិចសែលនិងកម្រិតកាមេរ៉ាផ្នែកខាងមុខទំហំ 2.1 មេហ្គាភិចសែល ហើយការតភ្ជាប់ វា Support ទៅនឹង 3G Connectivity៕
ប្រភពៈ technobuffalo
