ក្រុមហ៊ុន Explay នាពេលនេះ កំពុងតែរៀបចំចេញលក់នូវស្មាតហ្វូនជំនាន់ថ្មីស៊ីមពីរដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean នៅក្នុងប្រទេសរូស៊ីមានឈ្មោះថា Explay HD ។
ជាមួយមុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនជំនាន់ថ្មីរបស់ Explay នេះផងដែរ ត្រូវបានបំពាក់មកជាមួយ អេក្រង់ទំហំ 5 inch មាន Resolution: 1280 x 720 ជាប្រភេទ IPS Touchscreen Display ដើរដោយអង្គប្រតិបត្តិការណ៍ប្រភេទ MTK6577 Dual Core Processor មានល្បឿន 1GHz បូករួមទាំងមាន PowerVR SGX 531 Graphic ទៀតផង។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន RAM ទំហំ 1GB, Internal Storage ទំហំ 4GB និងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage បានដល់ទៅ32GB និងមានកន្លែងដោតស៊ីមដល់ទៅពីរ និងកាមេរ៉ាក៏មានពីរផ្នែកដែរគឺ កម្រិតកាមេរ៉ាផ្នែកខាងមុខទំហំ 1.2 មេហ្គាភិចសែល និង ខាងក្រោយទំហំ 8 មេហ្គាភិចសែល។
ចំណែកឯការតភ្ជាប់វិញ វាអាចភ្ជាប់ GPS, WiFi, Bluetooth 4.0 និងមានថាមពលថ្មផ្ទុកបានដល់ទៅ 2100mAh ទៀតផង ហើយចំពោះតម្លៃនិងកាលបរិច្ឆេទចេញលក់នៅរូស៊ីវិញ គឺថា នឹងចេញលក់ក្នុងតម្លៃ 323 ដុល្លារនាខែ មេសា ខាងមុខនេះ៕
ប្រភពៈ techfresh
