កាន់តែទាក់ទាញនិងគួរប្រាថ្នាចង់បាននៅនឹងដៃជាមួយប្រភេទ Tablet ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Cube មានឈ្មោះថា Cube U30GT Mini2 Tablet បំពាក់ដោយអង្គប្រតិបត្តិការណ៍ Rockchip RK3188 Quad-Core Processor ដែលចេញលក់នៅសប្តាហ៍នេះហើយ។
មុខងារពិសេសៗដែលមានបំពាក់មកជាមួយប្រភេទ Cube U30GT Mini2 Tablet រួមមាន កម្រិតអេក្រង់ប្រភេទ IPS Display ទំហំ 7.9 inch ដែលមាន Resolution: 1024 x 768 pixels និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android ទៀតផង។
លក្ខណៈពិសេសប្លែកៗដែលមានបំពាក់មកជាមួយ Cube U30GT Mini2 Tablet រួមមាន 2GB of RAM, ARM Mali 400 Graphic និង On board Storage ទំហំ 16GB ហើយកម្រិតកាមេរ៉ាខាងមុខសម្រាប់ Video Chat ទំហំ 2 មេហ្គាភិចសែលនិងខាងក្រោយសម្រាប់ថតរូប ថតវីដេអូ 5 មេហ្គាភិចសែល។
ដោយឡែក ថាមពលថ្មវិញ វាអាចផ្ទុកបានដល់ទៅ 4000mAh ហើយលោកអ្នកអាចជាវវាបានក្នុងតម្លៃត្រឹមតែ 190 ដុល្លារប៉ុណ្ណោះ៕
ប្រភពៈ firstpost
