តើលោកអ្នកកំពុងតែស្វែងរកវិធីដែលងាយស្រួលក្នុងការផ្ទេរឯកសារពីទូរសព្ទ័ទៅកុំព្យូទ័រ? អរគុណកម្មវិធី AirDroid ដែលវាអាចជួយលោកអ្នក
ផ្ទេរឯសារដោយមិនចាំបាច់មានខ្សែភ្ជាប់ជាមួយនិងកុំព្យូទ័រ។ មិនត្រឹមតែងាយស្រួលផ្ទេរឯសារទេ វាក៏មានសមត្តភាពជាច្រើនដូចជា៖ផ្ញើរសារឬទទួលសារ, គ្រប់គ្រងបញ្ជីលេខទូេសព្ទ័, មើលការហៅចេញចូលហើយកាន់តែពិសេសទៀតនោះគីការតម្លើងកម្មវិធីនិង Games ដោយមិនចាំបាច់មានកម្មវិធីសម្រាប់តម្លើងនៅក្នុងកុំព្យូទ័ររបស់លោកអ្នកទេ។ខាងក្រោមនេះជាការបង្ហាញពីវិធីតម្លើងនិងការវិធីផ្ទេរឯសារ៖
ចំណាំ៖ លោកអ្នកត្រូវប្រាកដថាទូរសព្ទ័ និង កុំព្យូទ័រ នៅក្នុងបណ្ដាយ Wifiតែមួយ ទើបវាដំណើរការបាន។ លោកអ្នកអាចប្រើប្រាស់កម្មវិធី AirDroid នៅលើ Mac, Linux និង Windows ជាមួយនិង browser ដែលអ្នកពេញចិត្ត។
របៀបប្រើប្រាស់ AirDroid
ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Google Play ហើយតម្លើងកម្មវិធី AirDroid នៅលើទូរសព្ទ័។
បន្ទាប់លោកអ្នកត្រូវបើកកម្មវិធីហើយចុចលើប៉ូតុង Startដើម្បីដំណើរការតភ្ជាប់។
នៅត្រង់ចំនុចនេះលោកអ្នកនិងបានឃើញ Web Addresses ចំនួនពីរនិងមានលេងសម្ងាត់នៅខាងក្រោមដើម្បីធ្វើការតភ្ជាប់ទៅកាន់កុំព្យូទ័រ។
ចំណាំ៖ លោកអ្នកអាចជ្រើសរើស Web Addresses ទាំងពីរនេះមួយណាក៏បាន។

ឥទ្បូវនេះលោកអ្នកត្រូវបើកកម្មវិធី Browser មួយណាក៏បាននៅក្នុងកុំព្យូទ័រ ហើយវាយ Addresses ដូចក្នុងទូរសព្ទ័ដែលបានបង្ហាញមុននេះ បន្ទាប់មកត្រូវវាយលេខសម្ងាត់។
ចំណាំ៖ការប្រើប្រាស់លេខសម្ងាត់នេះត្រូវបានផ្លាស់ប្ដូររាល់ពេលដែលលោកអ្នកបើកកម្មវិធី AirDroid។
បន្ទាប់ពីបានភ្ជាប់គ្នារួចរាល់ហើយវានិងបង្ហាញ options ជាច្រើនក្នុង browser របស់អ្នកដូចរូបភាពខាងក្រោមនេះ។ នៅក្នុងកម្មវិធីវាមាន
សមត្តភាពអោយលោកអ្នកអាចគ្រប់គ្រោងទិន្ធន័យដូចនៅក្នុងទូរសព្ទ័ដែរ។

នៅក្នុង file manager នេះលោកអ្នកនិងបានឃើញ folders ទាំងអស់ដែលមាននៅក្នុងទូរសព្ទ័របស់អ្នករួមទាំង SD card ផងដែរ។ ជ្រើសរើសយក files មួយណាដែលអ្នកទាយយកហើយត្រូវ right click និង រើសយក Save Download as Zip តែបើអ្នកចង់ទាញយកតែមួយ ត្រូវចុចលើប៉ូតុង download។

នៅក្នុង file manager នេះលោកអ្នកនិងបានឃើញ folders ទាំងអស់ដែលមាននៅក្នុងទូរសព្ទ័របស់អ្នករួមទាំង SD card ផងដែរ។ ជ្រើសរើសយក files មួយណាដែលអ្នកទាយយកហើយត្រូវ right click និង រើសយក Save Download as Zip តែបើអ្នកចង់ទាញយកតែមួយ ត្រូវចុចលើប៉ូតុង download។
លោកអ្នកអាច upload files ពីកុំព្យូទ័រទៅក្នុងទូរសព្ទ័ក៏បានដែរ ដោយគ្រាន់ចុចលើប៊ូតុង Upload នៅកែងខាងស្ដាំហើយជ្រើសរើស files ណាមួយដែលអ្នកចង់រក្សាទុកក្នុងទូរសព្ទ័ ដូចជារូបភាព, បទចម្រៀង, notes, និងទិន្ធន័យជាច្រើនទៀត។
លោកអ្នកក៏អាចមើលពត៌មានដែលបានកត់ត្រាទុកនៅក្នុងទូរសព្ទ័នៅលើកម្មវិធីនេះដែរ។
កម្មវិធីនេះក៏អាចឲ្យលោកអ្នកផ្ញើរសារនិងទទួលសារបានពីទូរសព្ទ័ ដោយកាន់តែចុចលើ icon New SMS ដែលនៅខាងលើនៃអេក្រង់។
តែបើលោកអ្នកចង់ផ្ដាច់ការតភ្ជាប់ទូរសព្ទ័វិញ ត្រូវចុចលើប៊ូតុងនៅក្នុងទូរសព្ទ័ឬ tablet។
AirDroid គឺជាកម្មវិធីមួយដែលមានសមត្តភាពច្រើននៅក្នុងកម្មវិធីតែមួយនិងអាចប្រើប្រាស់គ្រប់ប្រពន្ធ័ដំណើរការរបស់ Android តាមរយៈ Wifi ហើយចំពោះការប្រើប្រាស់វិញមានភាពងាយស្រួលជាកម្មវិធីដ៏ទៃទៀត៕