ព័ត៌មាន

Clean Master ជំនាញក្នុងការសម្អាត ឯកសារមិនបានការនៅលើ

Clean Master គឺជាកម្មវិធីមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទ Android ក្នុងការសម្អាតនូវ cache ឬក៏ឯកសារដែលមិនមានប្រយោជន៍ផ្សេងៗ បិទ ដំណើរការ និងលុបកម្មវិធីប្រើប្រាស់ ព្រមទាំងលុបនូវ history ទាំងឡាយណាដែលមាននៅក្នុងទូរស័ព្ទ។ វាថែមទាំងអាចធ្វើការបពា្ឈប់នូវកម្មវិធីប្រើប្រាស់ដែលកំពុងតែ ដំណើរការ ព្រមទាំងអាចជួយសម្រួល RAM ឲ្យដំណើរការរលូនដើម្បីជួយបង្កើនល្បឿនទូរស័ព្ទនិងសន្សំថ្មឲ្យប្រើប្រាស់បានយូរ។ Clean Master មានលក្ខណៈងាយស្រួលក្នុង ការប្រើប្រាស់និងមាន ប្រសិទ្ធភាព ខ្ពស់ ដូច្នេះអ្នកអាចមើលតាមការណែនាំដូចខាងក្រោម៖

១. មុនដំបូងអ្នកត្រូវដំឡើងកម្មវិធី Clean Master ជាមុន។

២. នៅក្នុងកម្មវិធីនេះអ្នកអាចជ្រើសរើសយកមុខងារណាមួយក្នុងចំណោម  មុខងារទាំងបួនដែលមានក្នុងកម្មវិធីនេះ តែពេលនេះអ្នកអាចចុចលើប៊ូតុង History ដើម្បីធ្វើការសម្អាតនូវប្រវត្តិចាស់ៗនៃការប្រើប្រាស់នៅលើទូរស័ព្ទ របស់លោកអ្នក។

៣. ដើម្បីសម្អាតឯកសារដែលមិនបានការចោល អ្នកត្រូវជ្រើសរើស យកប៊ូតុង Residual Files។

៤. មិនតែប៉ុណ្ណោះ លោកអ្នកអាចប្រើប្រាស់ប៊ូតុង Tasks ដើម្បី បញ្ចប់កម្មវិធីទាំងឡាយណាដែលកំពុងតែដំណើរការនៅក្នុងទូរស័ព្ទ របស់អ្នកបានយ៉ាងងាយស្រួល។

៥. លើសពីនេះទៅទៀត អ្នកអាចលុបនូវកម្មវិធីទាំងឡាយណា ដែលខូចឬមិនចង់ប្រើប្រាស់ទៀតនោះដោយគ្រាន់តែចុចលើប៊ូតុង Temp APKs។