នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសផ្សព្វផ្សាយពីផលិតផល Galaxy Tab 3 Tablet ហើយឥឡូវនេះ វាត្រូវបានគេដឹងថា នឹងចេញលក់ជាលក្ខណៈសកលនៅខែក្រោយនេះហើយ ប៉ុន្តែមិនដឹងនៅថ្ងៃណានោះទេ។
ឥឡូវនេះ Samsung Galaxy Tab 3 បានបង្ហាញខ្លួននៅ FCC ដែលមានន័យថា យើងទាំងអស់គ្នាអាចទទួលបាននូវផលិតផលរូបនេះនៅលើទីផ្សារសហរដ្ឋអាមេរិកបានហើយ ដោយវាមានបំពាក់មកជាមួយ អេក្រង់ប្រភេទ WSVGA Display ទំហំ 7 inch ជាមួយ Resolution: 1024 x 600 pixels និងដង់ស៊ីតេ 169 ភិចសែលក្នុងមួយអីង និង Support ជាមួយ RAM 1GB។
មុខងារពិសេសៗដែលរចនាឡើងមកជាមួយ Galaxy Tab 3 រួមមាន អង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor មានល្បឿន 1.2GHz យកប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean មកដំណើរការ ហើយវាមានកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែល និងខាងក្រោយទំហំ 3 មេហ្គាភិចសែល ព្រមទាំងមាន Storage ២ ទំហំសម្រាប់ជ្រើសរើសគឺ 8GB & 16GB មាន MicroSD Card Slot មួយសម្រាប់បន្ថែមបានដល់ទៅ 64GB។
ដោយឡែក ថាមពលថ្មវិញ វាផ្ទុកបាន 4,000mAh ហើយការតភ្ជាប់វិញរួមមាន 2.4 and 5GHz a/b/g/n WiFi, WiFi Direct, Bluetooth 3.0 និង A-GPS៕
ប្រភពៈ geeky gadgets
