យើងទាំងអស់គ្នាធ្លាប់បានលឺព័ត៌មានចចាមអារ៉ាមជាច្រើនណាស់មកហើយពីផលិតផល Samsung Galaxy Tab 3 8.0 កាលពីពេលពីរបីសប្តាហ៍កន្លងទៅនេះ ។ឥឡូវនេះ គឺថា មានព័ត៌មានលម្អិតជាផ្លូវការហើយសម្រាប់ Samsung Galaxy Tab 3 8.0។
ចំពោះលក្ខណៈពិសេសក៏ដូចជាគុណសម្បត្តិដែលមានមកជាមួយ Galaxy Tab 3 8.0 នេះផងដែរ រួមមាន អេក្រង់ទំហំ 8 inch ជាមួយ Resolution: 1280 x 800 pixels បំពាក់ដោយអង្គប្រតិបត្តិការណ៍ Dual Core 1.5GHz Processor ដែល Support ជាមួយ RAM ទំហំ 1.5GB ហើយ Storage វិញមានពីរជម្រើសគឺម៉ូដែល 16GB និង 32GB ព្រមទាំងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ទៀតផង។
មុខងារពិសេសៗបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និង 5 មេហ្គាភិចសែលខាងមុខ។ដោយឡែក ការតភ្ជាប់វិញរួមមាន WiFi, 3G with HSPA+ and LTE, plus WiFi a/b/g/n (2.4/5GHz), WiFi Channel Bonding, WiFi Direct, Bluetooth 4.0, USB 2.0 ហើយតម្លៃរបស់វា ពុំទាន់ឃើញប្រកាសនៅឡើយទេ៕
ប្រភពៈ samsung
