ទូរស័ព្ទស៊េរីថ្មីដែលមានឈ្មោះថា Isa A19 Smartphone ជាម៉ូដែលស្មាតហ្វូនស៊ីមពីររបស់ក្រុមហ៊ុន Chinavasion ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean។
អ្វីដែលពិសេសសម្រាប់ម៉ូដែលរូបនេះ គឺថា តម្លៃត្រឹមតែ ១១៦ ដុល្លារ មានមកជាមួយមុខងារសំខាន់ៗដូចជា អេក្រង់ប្រភេទ IPS Capacitive Multi Touch Display ទំហំ 4.7 inch ជាមួយ Resolution: 960 x 540 pixels, 1GHz MT6577 dual-core processor, 512MB RAM, Internal Storage ទំហំ 4GB ប៉ុន្តែមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage បានដល់ទៅ 32GB ហើយកម្រិតកាមេរ៉ាវិញ ខាងមុខ ២ មេហ្គាភិចសែល និង ខាងក្រោយ ៨ មេហ្គាភិចសែល។
ដោយឡែក ចំពោះការតភ្ជាប់វិញ រួមមាន GPS, WiFi, Bluetooth និង មានថាមពលថ្ម 2200mAh ហើយវាមានកន្លែងដោតស៊ីមកាតចំនួនពីរគឺ GSM និង WCDMA៕
ប្រភពៈ techfresh
