ឥឡូវនេះក្រឡេកមើលលក្ខណៈសម្បត្តិនៃ Tablet ស៊េរីថ្មីដ៏ស្រស់ស្អាតទាំងអស់គ្នារបស់ក្រុមហ៊ុន Toshiba មានឈ្មោះថា Toshiba REGZA Tablet AT703 ដែលជា Tablet ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean។
ជាមួយ Tablet ស៊េរីថ្មីនេះផងដែរ ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយ អេក្រង់ទំហំ 10.1 inch ជាមួយ Resolution: 2560 x 1600 touchscreen display ដើរដោយអង្គប្រតិបត្តិការណ៍ 1.8GHz Tegra 4 Processor, RAM 2GB, Internal Storage 32GB, មាន MicroSD Card Slot ចំនួនមួយ, កាមេរ៉ាខាងមុខ 1.2 មេហ្គាភិចសែល និង ខាងក្រោយ 8 មេហ្គាភិចសែល។
ចំពោះការតភ្ជាប់វិញ វា Support ទៅនឹង GPS, WiFi, Bluetooth 4.0, Micro-HDMI Output ចំនួនមួយ, harman/kardon speakers និងដំណើរការនៅលើ Android 4.2 Jelly Bean OS។គួរបញ្ជាក់ថា Tablet ម៉ូដែលខាងលើនេះនឹងបញ្ចេញលក់នាខែ មិថុនា នេះហើយ ជាមួយតម្លៃ ៩០,០០០ យ៉េន គិតជាប្រាក់ដុល្លារប្រហែលជា ៩៥០ ដុល្លារ ហើយវាក៏មានមកជាមួយ Bluetooth Keyboard Case និង Digitizer Pen ផងដែរ៕
ប្រភពៈ techfresh
