ទូរស័ព្ទ Huawei Ascend P6 ជាស្មាតហ្វូនដ៏ស្រស់ស្អាតនិងគួរឲ្យទាក់ទាញជាទីបំផុត ដោយវាត្រូវបានរចនាឡើងមកជាមួយកម្រាស់ដ៏ស្ថើង និង សាកសមបំផុតគួរមាននៅក្នុងដៃ។
ស្មាតហ្វូនម៉ូដែល Ascend P6 នឹងត្រូវចេញលក់នៅខែ កក្កដា ខាងមុខនេះហើយ ដោយមានបំពាក់មកជាមួយ កម្រិតអេក្រង់ 4.7 អ៊ីង មាន Resolution: 1280 x 720 pixels, ដង់ស៊ីតេ 312 ភិចសែលក្នុងមួយអ៊ីង ដើរដោយអង្គប្រតិបត្តិការណ៍ Huawei K3V2 Quad Core Processor មានល្បឿន 1.5GHz, មាន Internal Storage ទំហំ 8GB ប៉ុន្តែអាចបន្ថែម Storage បានដល់ទៅ 32GB តាមរយៈ MicroSD Card Slot។
សម្រាប់មុខងារកាមេរ៉ាវិញ ត្រូវបានរចនាឡើងមកជាមួយ ផ្នែកខាងក្រោយទំហំ ៨ មេហ្គាភិចសែល អាច Capture Video ក្នុងកម្រិត 1080P និងផ្នែកខាងមុខសម្រាប់ Video Chat ទំហំ 5 មេហ្គាភិចសែល ហើយចំពោះប្រព័ន្ធប្រតិបត្តិការណ៍វិញ វាដំណើរការជាមួយ Android 4.2.2 Jelly Bean។
ដោយឡែក សម្រាប់តម្លៃនៃ Huawei Ascend P6 វិញ ត្រូវបានកំណត់ដោយ Huawei ក្នុងតម្លៃ ៣៨០ ផោន ឬ ៥៨០ ដុល្លារ។គួរបញ្ជាក់ថា សម្រាប់នៃស្មាតហ្វូនម៉ូដែលរូបនេះ មានការប្រែប្រួលអាស្រ័យនឹងតំបន់ និង ក្រុមហ៊ុនដែលទទួលយកលក់បន្ត៕
ប្រភពៈ androidauthority
