ព័ត៌មាន

DropboxiOS App ចាប់ផ្តើម Update Swipe Control និង Multi Share

ថ្មីៗនេះ Dropbox បាន​ពាំនាំ​ការ Update ថ្មី​សម្រាប់ Dropbox iOS App ដោយមាន​បញ្ចូល​លក្ខណៈពិសេស​មួយចំនួន​សម្រាប់​ការ Share Link ទៅកាន់ Folder និង Swipe Gestures។

តាម​ប្រភពព័ត៌មាន​របស់ geeky បាន​ឲ្យ​ដឹងថា សម្រាប់ Swipe Gesture ដែលមាន​ក្នុង Dropbox iOS App បាន​បញ្ចូល​នូវ​លក្ខណៈពិសេស​មានដូចជា ការ Share, Move, Delete ឬ Favorite File និង Media ផ្សេងៗទៀត​ដែលមាន​សារៈសំខាន់​ចំពោះ​អ្នកប្រើប្រាស់។

ជាមួយគ្នានេះ​អ្នក​អាច Select និង Share Multiple Photos ទៅ​ការ​គ្រួសារ​របស់​អ្នក និង​មិត្តភក្តិ​ដែលមាន Dropbox iOS App ។

អ្វីដែល​សំខាន់​ជាង​នេះ Dropbox ក៏បាន​អនុញ្ញាត​ឲ្យ​អ្នក​រក្សាទុក Photos, Docs និង Video បាន​គ្រប់កន្លែង និង​ការ Share ដោយ​ងាយស្រួល ហើយ​លើសពីនេះ​អាច​ឲ្យ​អ្នក Access ទៅកាន់ File ដែល​អ្នក Save ក្នុង Dropbox ពី​កុំព្យូទ័រ, iPhone, iPad របស់​អ្នក។

គួរ​បញ្ជាក់ថា Dropbox iOS App គឺ​នឹង​ដំណើរការ Available ពី iTunes App Store សម្រាប់​ការ Free 2GB Cloud Storage ៕ ប្រភពៈ​dropbox