ក្រុមហ៊ុន Telefonica បានប្រកាសផ្សព្វផ្សាយថា ក្រុមហ៊ុនរបស់ខ្លួនបានចងសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុន Microsoft ដើម្បីធ្វើការ Promote នូវប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone 8 សម្រាប់ទីផ្សារ ចក្រភពអង់គ្លេស អាឡឺម៉ង់ អេស្ប៉ាញ ម៉ិចស៊ីកូ និង ប្រទេសប្រេស៊ីល។
សម្រាប់ពេលនេះ ក្រុមហ៊ុន Microsoft និង Telefonica កំពុងតែធ្វើការ Promote នូវ Windows Phone 8 Devices ដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ Apple និង Android របស់ Google ដែលកំពុងមានសកម្មភាពខ្លាំងក្លានៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Telefonica បានអៈអាងថា ក្រុមហ៊ុនរបស់ខ្លួននឹងខិតខំជួយធ្វើការប្រកាសផ្សព្វផ្សាយពី Windows Phone 8 ឲ្យមានប្រជាប្រិយភាពខាងតែបាន៕
ប្រភពៈ geeky gadgets
