សម្រាប់ពេលនេះ ក្រុមហ៊ុន Motorola ហាក់បីដូចជា មានស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែល ដែលបម្រុងនឹងដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Verizon Wireless នាពេលឆាប់ៗនេះ។
យោងតាមប្រភពព័ត៌មានមកពី @evleaks បានបញ្ជាក់ឲ្យដឹងថា Motorola មានស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែលដែលមានឈ្មោះថា Motorola Droid RAZR Ultra និង Motorola Droid RAZR M Ultra ដែលនឹងត្រូវបញ្ជូនទៅកាន់ Verizon Wireless នាពេលខាងមុខនេះ ប៉ុន្តែពុំមានព័ត៌មានលម្អិតទាំងឡាយណា បញ្ជាក់ពីកាលបរិច្ឆេទនៃការចេញលក់នោះទេ។
ដូច្នេះនៅពេលណាដែលមានព័ត៌មានលម្អិត យើងនឹងជម្រាបជូនលោកអ្នកជាមិនខាន ហើយយើងចូលរួមធ្វើការរងចាំជាមួយគ្នា៕
ប្រភពៈ Ubergizmo
