ដោយសារតែទូរស័ព្ទ HTC One ជាទូរស័ព្ទដែលឈានមុខគេរបស់ក្រុមហ៊ុន HTC ទើបក្រុមហ៊ុន HTC នាពេលនេះ បានផលិតនូវ Version នៃ HTC One ពណ៍ក្រហមឆ្អៅ ដែលមានបង្ហាញដូចរូប។
ទូរស័ព្ទ HTC One ពណ៍ក្រហមឆ្អៅ មានការរចនាឡើងស្របទៅតាមលក្ខណៈពិសេសនៃ HTC One ធម្មតាដែរ ដោយវាមានមកជាមួយ អេក្រង់ប្រភេទ Full HD Display ទំហំ 4.7 inch ជាមួយ Resolution: 1920 x 1080 pixels ដើរដោយអង្គប្រតិបត្តិការណ៍ Quad Core 1.7GHz Qualcomm Snapdragon 600 Processor , RAM 2GB, Built in Storage មាន 32GB និង 64GB និងប្រើប្រាស់នូវបច្ចេកវិទ្យា Ultrapixel Camera ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Jelly Bean។
ចំពោះកាលបរិច្ឆេទចេញលក់នូវស្មាតហ្វូន HTC One ពណ៍ក្រហមឆ្អៅខាងលើនេះ នឹងមានលក់នៅពាក់កណ្តាលខែ កក្កដា នៅ Phones4U Retailer លើទីផ្សារចក្រភពអង់គ្លេស៕
ប្រភពៈ HTC
