ក្រុមហ៊ុន Samsung និង Google កាលពីខែ មុន បានប្រកាសផ្សព្វផ្សាយពីទូរស័ព្ទ Galaxy S4 Google Edition ហើយឥឡូវនេះ វាមានដាក់លក់នៅលើ Google Play Store នៅសហរដ្ឋអាមេរិកហើយ។
ទូរស័ព្ទ Galaxy S4 Google Edition មានដាក់លក់នៅលើ Google Play Store នៅសហរដ្ឋអាមេរិកជាមួយតម្លៃ ៦៤៩ ដុល្លារ ដោយវាត្រូវបានរចនាឡើងដោយយកប្រព័ន្ធប្រតិបត្តិការណ៍ Android និង ចាប់យកបទពិសោធន៍តាមគម្រូរបស់ Google Nexus។
មុខងារពិសេសនៃទូរស័ព្ទSamsung Galaxy S4 Google Edition គឺថាមានលក្ខណៈពិសេសនៃ Hardware ដូចគ្នានឹងម៉ូដែល Original ដែរ ដោយមានមកជាមួយ អង្គប្រតិបត្តិការណ៍ Quad Core 1.9GHz Qualcomm Snapdragon 600 Processor ដំណើរការជាមួយ Android 4.2.2 Jelly Bean និង មានកម្រិតអេក្រង់ 5 inch ជាប្រភេទ Full HD Super AMOLED Display ជាមួយ Resolution: 1920 x 1080 pixels។
សម្រាប់លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និង ខាងមុខទំហំ 2 មេហ្គាភិចសែល ថាមពលថ្មកាន់បាន 2600 mAh និងមាន Storage បីជម្រើសគឺ16GB 32GB និង 64GB ហើយវាក៏មាន MicroSD Card Slot ចំនួនមួយផងដែរ៕
ប្រភពៈ intomobile
