ថ្មីៗនេះ Skype បានដាក់ដំណើរការ Version ថ្មីមួយដែលទើបតែ Update សម្រាប់ iPhone, iPod Touch ហើយការ Update នោះ Skype បានធ្វើការ Bug Fixes ។
យោងតាមរបាយការណ៍ពីគេហទំព័រ geeky បានឲ្យដឹងថា ចំពោះការ Update Version នៃ Skype សម្រាប់ iOS គឺបានបំពេញនូវចំណុចខ្វះខាតដូចជា Bug Fixes និង Feature ថ្មី។

ជាមួយគ្នានេះ Skype ដែល Update សម្រាប់ iPhone និង iPod Touch មានបន្ថែម Free និង Unlimited Video Messaging ចំពោះ iOS ដែលបញ្ចូល Skype ។
គួរបញ្ជាក់ថា អ្នកអាចមើលគ្នាជាមួយការ Video Calls និង Audio មើលទៅពេញអេក្រង់ហើយលើសពីនេះអ្វីមានថ្មីចំពោះ Skype Version 4.9 គឺមាន៖
-Video Messaging Free និង Unlimited
-Audio និង Video Call Stability Improvements
-Share Photos
-បន្ថែមសមាសភាពថ្មីទៅលើ Accessibility សម្រាប់ Video Messaging
-General Fixes និង Improvements
សម្រាប់ Skype 4.9 ដែលដំណើរការនៅលើ iPhone, iPad និង iPod Touch គឺអាចឲ្យអ្នកទាញយក iTunes ដោយឥតគិតថ្លៃ៕
ប្រភពៈgeekya