សម្រាប់អ្វីដែលលោកអ្នកកំពុងទន្ទឹងរងចាំនោះ គឺបានមកដល់ទៀតហើយជាមួយស្រឡាយ Asus MeMo Pad គឺ Asus MeMo Pad HD 7 ដែលលោកអ្នកអាចទទួលយកវាបានក្នុងតម្លៃ ១៤៩ ដុល្លារ។
តាមការចេញផ្សាយរបស់ tomshardware បានប្រាប់ថា Asus MeMO pad HD 7 មានតម្លើងអេក្រង់ 7 Inch ជាមួយ Resolution 1280 x 800 Pixels និងមានអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad-Core SoC មានល្បឿន 1.2 GHz និង RAM 1 GB ជាមួយ Internal Storage 16GB។
ប៉ុន្តែអ្វីដែលសំខាន់ចំពោះ Asus MeMO Pad HD 7 គឺវាមាន microSD Card Slot ដែលអាចបន្ថែមបានរហូតដល់ 32GB Storage Space កាមេរ៉ា 1.2 Megapixel នៅខាងមុខ សម្រាប់ Video Calling ជាមួយកាមេរ៉ា 5 Megapixel ខាងក្រោយ សម្រាប់ Video និង Photographs។
លើសពីនេះទៅទៀត MeMo Pad HD 7 Tablet ក៏ Support Bluetooth 4.0 Connectivity Wireless N ទៀតផង៕
ប្រភពៈ tomshardware
