យោងតាមប្រភពព័ត៌មានមកពី PCWorld បានបង្ហាញឲ្យដឹងថា ផលិតផល Tablet ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS គឺជិតបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះហើយ។
កាលពីខែមុន លោកអ្នកបានដឹងស្រាប់ហើយថា ក្រុមហ៊ុន Mozilla បានបង្ហាញពីផលិតផល Tablet ដែលត្រូវបានសហការផលិតឡើងជាមួយក្រុមហ៊ុន Foxconn សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS។ ជាមួយគ្នានេះដែរ Foxconn សព្វថ្ងៃនេះកំពុងតែជួលវិស្វករជំនាញចំនួន 3000 នាក់ដើម្បីចូលបម្រើការងារ Develop HTML 5 នៅលើ Firefox OS។
គួរបញ្ជាក់ផងដែរថាសម្រាប់កាលបរិច្ឆេទបញ្ចេញលក់នូវផលិតផល Firefox OS Tablet ត្រូវបានគេសង្ឃឹមថា មិនយូរមិនឆាប់ទេ ពីព្រោះអី នៅថ្ងៃស្អែកនេះ យើងនឹងឃើញការផ្សព្វផ្សាយចេញលក់នូវ Firefox OS Smartphone លើទីផ្សារអេស្ប៉ាញជាក់ជាមិនខាន៕
ប្រភពៈ intomobile