សម្រាប់ក្រុមហ៊ុន HP នាពេលនេះ ត្រូវបានគេដឹងថា កំពុងតែសំងំផលិតនូវស្មាតហ្វូនស៊េរីថ្មីមួយ សម្រាប់បង្ហាញលើទីផ្សារម្តងទៀត ប៉ុន្តែពុំទាន់មានបង្ហាញពីលក្ខណៈពិសេសនិងកាលបរិច្ឆេទនៅឡើយទេ។
យោងតាមប្រសាសន៍របស់លោក Yam Su Yin ដែលជាអគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HP ប្រចាំតំបន់អាស៊ីបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន HP កំពុងតែសំងំផលិតនូវស្មាតហ្វូនមួយម៉ូដែល ដែលពុំទាន់ដឹងថា វាជាស្មាតហ្វូនដំណើរការជាមួយ Android ឬក៏ Windows Phone នោះទេ។
ដូច្នេះ អតិថិជនទាំងអស់របស់ HP សូមធ្វើការរងចាំទាំងអស់គ្នា ទម្រាំតែព័ត៌មាននោះចេញផ្សាយ យើងនឹងជម្រាបជូនលោកអ្នកទាំងអស់គ្នាឲ្យបានជ្រាប៕
ប្រភពៈ geeky gadgets
