តាមប្រភពព័ត៌មានដែលបានចុះផ្សាយនាថ្ងៃនេះបានឲ្យដឹងថា ចំណែកទីផ្សារនៃប្រព័ន្ធប្រតិបត្តិការណ៍ Windows 8 ជំនាន់ចុងក្រោយរបស់ Microsoft សម្រាប់ពាក់កណ្តាលឆ្នាំ ២០១៣ នេះ មានការប្រែប្រួលដល់ទៅ 5.10 ភាគរយនៃចំណែកទីផ្សារ។
នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ ២០១៣ បើតាមទូរលេខដែលទទួលបានមកពីប្រភពស្រាវជ្រាវ Net Application Data Collection បង្ហាញឲ្យដឹងថា ការប្រើប្រាស់ Windows 8 មានការកើនឡើងដល់ទៅ 0.83 ភាគរយ ដោយកើនពី 4.27 ទៅ 5.10 ភាគរយ។ដោយឡែក សម្រាប់ Windows 7 វិញ មានការថយចុះ 0.48 ភាគរយ ពី 44.85 ទៅ 44.37 ភាគរយ។
គួរបញ្ជាក់ថា សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ OS X មានកំណើន 0.13 ភាគរយ និង Linux មានកំណើន 0.02 ភាគរយ៕
ប្រភពៈ Net Application
