ទូរស័ព្ទស្មាតហ្វូនម៉ូដែល ZTE Open ជាស្មាតហ្វូនដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS ដែលលោកអ្នកធ្លាប់បានលឺកាលពីពេលកន្លងមកនេះ ឥឡូវគឺថា មានវត្ថមាននៅលើទីផ្សារអេស្ប៉ាញនាថ្ងៃស្អែកនេះហើយ។
សម្រាប់តម្លៃដែលនឹងបញ្ចេញលក់នៅលើទីផ្សារវិញ គឺ 69 Euros ប្រហាក់ប្រហែលនឹង 90 ដុល្លារ ហើយវានឹងមានដាក់លក់នៅលើក្រុមហ៊ុនទូរស័ព្ទចល័ត Telefonica ជាមួយការចុះកិច្ចសន្យាក្នុងតម្លៃ 2.38 ដុល្លារក្នុងមួយខែ។

ដូចដែលលោកអ្នកបានដឹងខ្លះៗរួចមកហើយថា វាជាស្មាតហ្វូនដែលមានបំពាក់មកជាមួយទំហំ អេក្រង់ 3.5 inch ជាមួយ Resolution: 480 x 320 pixels, RAM ទំហំ 256 និង Built in Storage ទំហំ 512MB ព្រមទាំងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage។
បន្ថែមលើសនេះទៅទៀត ZTE Open ត្រូវបានរចនាឡើងដោយមានមកជាមួយកម្រិតកាមេរ៉ាទំហំ 3.2 មេហ្គាភិចសែល និង មានភ្ជាប់មកជាមួយ MicroSD Card ទំហំ 4GB ទៀតផង៕
ប្រភពៈ cnet