សម្រាប់អ្វីដែលលោកអ្នកធ្លាប់លឺតាមរយៈពាក្យសម្តីចចាមអារ៉ាមកន្លងមកនេះ ឥឡូវគឺថា ជិតមកដល់ហើយជាមួយ Galaxy S4 Zoom សម្រាប់ទីផ្សារចក្រភពអង់គ្លេសនាថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ។
តាមការចេញផ្សាយរបស់ក្រុមហ៊ុន Samsung បានឲ្យដឹងថា Samsung Galaxy S4 Zoom មានបំពាក់មកជាមួយអេក្រង់ 4.3 Inch HD Super AMOLED Display ជាមួយ Resolution 540 x 960 Pixels ដោយមានភ្ជាប់អង្គប្រតិបត្តិការល្បឿន 1.5 GHz និង RAM 1GB ទៀតផង។
លើសពីនេះទៅទៀត សម្រាប់ Samsung Galaxy Zoom ក៏មានតម្លើងកាមេរ៉ា 16 Megapixels ជាមួយ 10x Optical Zoom និងកាមេរ៉ា 1.9 Megapixel ខាងមុខ សម្រាប់ Video Calls។ ប៉ុន្តែដែលសំខាន់ចំពោះ 16 Megapixel កាមេរ៉ានោះ គឺវាមាន Optical Image Stabilization, Smart Modes, Plus 24-240mm F3.1-F6-3 Lens ផងដែរ។
គូរបញ្ជាក់ថា Samsung Galaxy S4 Zoom មានបញ្ចូលប្រព័ន្ធដំណើរការ Android 4.2 Jelly Bean និង Built Storage 8GB, Plus MicroSD Card Slot និងអាចបន្ថែម Capable 64GB Cards ព្រមទាំងតម្លៃ ៤៤២.៨០ ផោន៕
ប្រភពៈclove
